3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Renovation and rehabilitation of western and eastern barays

Renovation and rehabilitation of western and eastern barays

Friday, October 27, 2023

Renovation and rehabilitation of western and eastern barays

ជាទូទៅសហគមន៍មនុស្សរស់នៅ និងរាជធានីផ្សេងៗក្នុងសម័យអាណាចក្រអង្គរ តែងតែឃើញមានសំណង់រក្សាទឹកតូចឬធំ បានស្ថាបនាឡើងក្នុងន័យជាសាសនាផង និងជាអាងស្តុកទឹកសម្រាប់បម្រើជាប្រយោជន៍ដល់មនុស្សរស់នៅជុំវិញនោះផង។ នៅជុំវិញជើងភ្នំប្រាសាទវិហារ ក្រុមការងារអាជ្ញាធរជាតិព្រះវិហារបានប្រទះឃើញសំណង់រក្សាទឹកបុរាណតូចធំមួយចំនួន។ សំណង់រក្សាទឹកធំៗពីរកន្លែង ដែលហៅថា “បារាយណ៍” មានរាងចតុកោណកែងត្រូវបានរៀបចំឡើងនៅខាងលិច និងខាងកើតជើងភ្នំប្រាសាទព្រះវិហារ។ ​ បារាយណ៍ទាំងពីរនេះបានបាត់បង់តួនាទីជាសំណង់រក្សាទឹកតទៅទៀត ដោយសារមានដីចាក់បង្គរ និងព្រៃដុះក្នុងបារាយណ៍ បណ្តាលឲ្យប្រព័ន្ធបញ្ចូលទឹក និងខ្នងទំនប់បានទទួលរងការខូចខាត។ ដោយយល់ពីសារសំខាន់បារាយណ៍ទាំងពីរនេះ អាជ្ញាធរជាតិព្រះវិហារបានអនុវត្តគម្រោងជួសជុល និងស្តារឡើងវិញនៅចន្លោះឆ្នាំ២០១១ ដល់២០១៥ ដោយប្រើថវិកាជាតិ។

គោលបំណងគម្រោងនេះ គឺដើម្បីរៀបចំស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធបារាយណ៍ទាំងមូលឲ្យមានដំណើរដូចដើមឡើងវិញ និងអាចបម្រើជាប្រយោជន៍ដល់សហគមន៍ និងជាកន្លែងកំសាន្តសម្រាប់ទេសចរផង។

ជាលទ្ធផលគម្រោងនេះ អាជ្ញាធរជាតិព្រះវិហារសម្រេចបានដូចតទៅ៖ (១) បានស្តាបារាយណ៍ខាងលិចឡើងវិញ ដែលមានទំហំប្រវែង៤២០ម៉ែត្រ x ២១០ម៉ែត្រ និងជម្រៅ៤ម៉ែត្រក្នុងឆ្នាំ២០១២ និងបានស្តាបារាយណ៍ខាងកើត ដែលមានទំហំបណ្តោយប្រវែង៣៤០ម៉ែត្រ x ទទឹង១៦០ម៉ែត្រ និងជម្រៅ២.៥ម៉ែត្រ ក្នុងឆ្នាំ២០១៥  (២) បានជួសជុលប្រព័ន្ធ​បញ្ចៀស​ទឹកចេញ និងប្រព័ន្ធបង្ហូរទឹកចូលនិងចេញ និង(៣) បានជួសជុលពង្រឹងទំនប់បារាយណ៍ទាំងពីរ ដោយបានលើកផ្លូវគ្រួសក្រហមទំហំ៦ម៉ែត្រនៅលើខ្នងទំនប់។


Hospitality Building Touri ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

Dormitory for officers

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

Preah Vihear National Auth ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

Construction of Concrete r ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023