3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
data collection of Land, housing, construction and demographic

data collection of Land, housing, construction and demographic

Friday, October 27, 2023

data collection of Land, housing, construction and demographic

រមណីយដ្ឋានប្រាសាទកោះកេរ មានក្រលាផ្ទៃសរុបចំនួន៨៧៨៩ហិចតា ៤៣អា និងគ្រប​ ដណ្តប់​ភូមិចំនួនបីគឺ ភូមិកោះកេរ ភូមិរំចេក និងភូមិស្រយង់ជើង ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

គោលបំណងដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងការប្រើប្រាស់ដីធ្លី សំណង់ ទិន្នន័យ​ប្រជាសាស្រ្ត និងទប់ស្កាត់ការកាប់រានយកដីព្រៃថ្មីបន្ថែមទៀត ក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងឆ្នាំ២០១៧​ និង២០១៩។ អាជ្ញាធរជាតិព្រះវិហារ បានសហការអាជ្ញាធរខេត្តព្រះវិហារ រដ្ឋបាលព្រៃឈើ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចុះសម្រង់​ក្បាលដី លំនៅដ្ឋាន និងសំណង់ និងដីកសិកម្មដែលអាស្រ័យផល។

លទ្ធផលការងារទទួលបានមានដូចជា៖

- បានស្រង់ទិន្នន័យក្បាលដីរបស់ភូមិកោះកេរ ភូមិរំចេក និងភូមិស្រយង់ជើង សរុប ១១១០ក្បាលដី ដែលកំពុងអាស្រ័យផល និងប្រើប្រាស់។

- បានស្រង់ទិន្នន័យលំនៅដ្ឋាន និងសំណង់ ដែលស្ថិតនៅក្នុងភូមិកោះកេរ ភូមិរំចេក និងភូមិស្រយង់ជើង បានសរុប ២៨៨ផ្ទះ បង្គន់៤៩ តូបលក់អីវ៉ាន់ ២០តូប ទ្រុងមាន់ ៥៩ និងទ្រុងគោក្របី ៣៨។

- បានស្រង់ទិន្នន័យប្រជាសាស្រ្ត នៅតាមភូមិកោះកេរ ភូមិរំចេក និងភូមិស្រយង់ជើង បានសរុប ១១៣៦នាក់។


Hospitality Building Touri ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

Dormitory for officers

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

Preah Vihear National Auth ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

Construction of Concrete r ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023