ជណ្តើរបុរាណខាងជើងមានប្រវែង១១១ម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្ពស់៣៩ម៉ែត្រ បានខូចខាតដោយសារឫសឈើចាក់ចូលគ្រឹះ ទឹកហូរច្រោះគ្រឹះ និងស្ទះប្រព័ន្ធបង្ហូរទឹកបុរាណនៅសងខាងជណ្តើរ។ ចាប់ឆ្នាំ២០១៨ ដល់២០២៤ គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ប្រចាំនៅទីក្រុងភ្នំពេញ។
គោលបំណងគម្រោងគឺ ដើម្បីកែលម្អអភិរក្ស ជួសជុល និងលើកតម្លៃស្ថាបត្យកម្មដ៏ល្អវិចិត្រនេះឡើងវិញ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាយ៉ាងលម្អិតនិងបានវាយតម្លៃទៅលើការខូចខាតជណ្តើរទាំងមូល មុននឹងឈានទៅដល់ការសម្រេចជួសជុល ដោយមានការគាំទ្រពីអង្គការយូណេស្កូ។
លទ្ធផលទទួលបានគឺ៖ នៅដំណាក់ទី១ ឆ្នាំ២០១៨-២០១៩ បានធ្វើផែនទីហានិភ័យជណ្តើរ បុរាណទាំងមូល បានវិភាគ ហានីភ័យជណ្តើរទាំងមូល បានជួសជុលជណ្តើរសាកល្បងនៅថ្នាក់ទី៥។ បានសិក្សាប្រព័ន្ធបង្ហូរទឹកនៅសងខាងជណ្តើរ និងបាន ជួសជុលចម្លាក់តោចំនួន១។ នៅដំណាក់ទី២ ឆ្នាំ២០២០-២០២១ បានជួសជុលជណ្តើរពីថ្នាក់ទី២ដល់ទី៤។ បានស្តារប្រព័ន្ធបង្ហូរទឹកសងខាងជណ្តើរ បានជួសជុលចម្លាក់តោចំនួន១ និងគជសីហចំនួន១ និងបានជួសជុលស្ពានហាលខាងលិចប្រវែង៩ ម៉ែត្រ។ នៅដំណាក់ទី៣ ឆ្នាំ២០២១-២០២២ បានជួសជុលជណ្តើរថ្នាក់ទី៦និង៧បានជួសជុលតោចំនួន២ បានស្តារ និងថែទាំ ប្រព័ន្ធបង្ហូទឹកសងខាងជណ្តើរ និងបានបើកវគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌ ដល់សិស្សនៅប្រាសាទព្រះវិហារ។ ដំណាក់កាល ទី៤ ឆ្នាំ២០២១-២០២២កំពុងអនុវត្តជួសជុលជណ្តើរពីថ្នាក់ទី១១ដល់ទី១៤ ដោយក្នុងឆ្នាំ២០២២-២០២៣ នឹងជួសជុលថ្នាក់ទី១៣និងទី១៤។