3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Reparation the western causeway of Gopura V

Reparation the western causeway of Gopura V

Thursday, October 26, 2023

Reparation the western causeway of Gopura V

ស្ពានហាលខាងលិចមានប្រវែង៣០៥ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់ពី១ទៅ៣ម៉ែត្របានខូចខាត ដោយសារឫសឈើចាក់ចូលគ្រឹះ ទឹកហូរច្រោះគ្រឹះ ស្ទះប្រព័ន្ធបង្ហូរទឹក និងការបំផ្លាញដោយសង្គ្រាម។ ស្ពានហាលនេះមានតួនាទីយ៉ាងសំខាន់សម្រាប់មនុស្សរស់នៅផ្នែកខាងលិចនៃប្រាសាទធ្វើដំណើរមក កាន់គោបុរៈទី៥ ដើម្បីបន្តដំណើរទៅទីសក្ការៈនៅគោបុរៈទី១។

គោលបំណងគឺដើម្បីអភិរក្ស ជួសជុល និងលើកតម្លៃប្រវត្តិសាស្ត្រនៃការប្រើប្រាស់ស្ពានហាល ឡើងវិញ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញអាដហុក នៃអង្គការយូណេស្កូ ជួសជុលសាកល្បងផ្នែកខ្លះនៃស្ពានហាលប្រវែង៩ ម៉ែត្រជាប់ស្ពាននាគ។

លទ្ធផលទទួលបានគឺ បានដកហូតដើមឈើដែលដុះចាក់ចូលគ្រឹះនៅផ្នែកខាងជើងនៃស្ពានហាល។ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាគ្រឹះស្ពានហាលទៅដល់ថ្មភ្នំធម្មជាតិ ដែលមានជម្រៅ១​ម៉ែត្រ ហើយប្រទះឃើញដី ថ្មគ្រឹះតូចធំ និងវត្ថុធ្វើពីដែកដែលជាកាកសំណល់ពីសង្គ្រាម។ បន្ទាប់មកបានធ្វើតេស្តដី បង្ហាប់គ្រឹះ ប្រើក្រណាត់ Geotextile ដើម្បីការពារដីហូរចេញពីគ្រឹះ គឺបានរៀបថ្មកម្រាលនិងបំពេញកំបោរបាយអរចន្លោះថ្ម ដើម្បីការពារជម្រាបទឹកចូលក្នុងគ្រឹះ ដែលអាចបណ្តាលឲ្យស្រុតរចនាសម្ព័ន្ធស្ពានហាល។


A project to restore the l ...

The causeway (Preah Thn ...

Thursday, October 26, 2023

Reparation of The Northern ...

ជណ្តើរបុរាណខាងជើងមានប្រ ...

Thursday, October 26, 2023

Reparation the western cau ...

ស្ពានហាលខាងលិចមានប្រវែង ...

Thursday, October 26, 2023

Raparation of the Causeway ...

ស្ពានហាលគោបុរៈទី២ស្ថិតន ...

Thursday, October 26, 2023