6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
GOPURA IV

ប្រាសាទព្រះវិហារ គោបុរៈទី៤

Thursday, October 19, 2023

ប្រាសាទព្រះវិហារ គោបុរៈទី៤

គោបុរៈទី៤ សាងសង់ជារាងកាកបាទនៅលើខឿនដែលមានថ្មភក់តម្រៀបពីលើថ្មភ្នំធម្មជាតិ មានជញ្ជាំងថ្មភក់បាំងជិត នៅផ្នែកខាងត្បូង។ ក្បាច់ចម្លាក់ហោជាង និងផ្តែរតាមច្រកចូលនីមួយៗ បង្ហាញអំពីអាទិទេពសំខាន់ៗនៅក្នុងព្រហ្មញ្ញ សាសនា។ នៅលើផ្តែរច្រកចូលពីផ្នែកខាងកើត បង្ហាញអំពីព្រះក្រឹស្នាសម្លាប់នាគកលិយ (នាគមានក្បាលប្រាំមួយ)។ ចំណែកហោជាង និងផ្តែរ ច្រកទ្វារខាងត្បូង បង្ហាញអំពីទេវកថារឿង កូរសមុទ្រទឹកដោះ និងទេវកថាព្រះនារាយណ៍ ផ្ទុំលើនាគអនន្តនៅកណ្តាលមហាសមុទ្រ ដែលជានិមិត្តរូបនៃការបង្កើតពិភពលោកសារជាថ្មី។ ចន្លោះគោបុរៈទី៤ និងទី៣ មានស្ពានហាលប្រវែង១៥០ម៉ែត្រ អមដោយបង្គោលសីមារាងផ្កាឈូកចំនួន ៨២ដើម និងមានកំពែងដីភ្ជាប់គោបុរៈ ទាំងពីរ ហាក់បីដូចជារនាំងមកបាំង ដើម្បីឱ្យអ្នកធម្មយាត្រាមានអារម្មណ៍ស្ងប់។