3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីបើកវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសផ្នែកគេហកិច្ច

Thursday, August 11, 2022

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក វ៉ា គឹមសុង មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមបើកវគ្គបណ្តុះបណ្តាល "ជំនាញបច្ចេកទេសផ្នែកគេហកិច្ច" ដែលដឹកនាំដោយលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំស្រអែម នាយករងវិទ្យាល័យស្រអែម និងម្ចាស់គ្រប់គ្រងសណ្ឋាគារ/ផ្ទះសំណាក់ក្នុងតំបន់ស្រអែមសរុបចំនួន ២០រូប ក្រោមកិច្ចសហប្រត្តិបត្តិការពីគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងគោលបំណងដើម្បីផ្តល់ជាចំណេះដឹង និងជំនាញរៀចំបន្ទប់ឲ្យមានស្តង់ដាសម្រាប់ទទួលភ្ញៀវទេសចរណ៍ ដល់ម្ចាស់/អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការនៅតាមផ្ទះស្នាក់ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារព្រះវិហារជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

Thursday, August 11, 2022