3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីបណ្តុះបណ្តាលនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លើកទី២ ក្នុងគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤ (២០២២-២០២៤)

Monday, August 12, 2024

តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតដើម្បីអភិរក្សសម្បត្តិវប្បធម៌(Ambassadors Fund for Cultural Preservation - AFCP) ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ និងអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមអនុវត្តកម្មវិធីបណ្តុះបណ្តាលនិស្សិតចំនួន៦រូប ដែលមានជំនាញផ្នែកស្ថាបត្យកម្ម៣រូប និងបុរាណវិទ្យា៣រូប លើកិច្ចការស្រាវជ្រាវបុរាណវិទ្យា ការអភិរក្ស និងការជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។

កម្មវិធីនេះមានរយៈពេលចំនួន២សប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយផ្តោតលើប្រវត្តិសាស្ត្រ ទ្រឹស្តី បច្ចេកទេសធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ការងារអភិរក្ស ការជួសជុលជណ្តើរបុរាណ និងអភិរក្សចម្លាក់តោ។

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង កសាងធនធានមនុស្សលើជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងការគ្រប់គ្រងបេតិកភណ្ឌ។ លើសពីនោះ កម្មវិធីនេះនឹងផ្តល់ជូននិស្សិត នូវមូលដ្ឋានគ្រឹះក្នុងការយល់ដឹងពីសម្ភារៈ បច្ចេកទេស និងដំណើរការផ្សេងៗនៃកិច្ចការអភិរក្ស និងជួសជុលសំណង់បុរាណ។

Monday, August 12, 2024