3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-ព្រះវិហារ ចុះត្រួតពិនិត្យការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ

Sunday, March 20, 2022

នៅព្រឹកថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear) បានចុះត្រួតពិនិត្យការងារអភិរក្សក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ការអញ្ជើញចុះត្រួតពិនិត្យ មានការចូលរួមពីអ្នកជំនាញការអាដហុក ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមាន ការអភិរក្ស និងការប្រមូលបំណែករូបបដិមានៅរាយប៉ាយខាងមុខតួប៉មប្រាសាទចិន ការធ្វើកំណាយស្រាវជ្រាវស្វែងរកបំណែកបដិមា និងការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទក្រចាប់ ការធ្វើកំណាយ និងទល់ទ្រប្រាសាទដងទង់ ការអភិរក្ស និងទល់ទ្រប្រាសាទតាម៉ែន ការអភិរក្សជួសជុលបដិមាព្រះឥសូររាំនៅក្នុងប្រាសាទក្រហម និងសិក្សាពីទីតាំងតម្កល់ ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទថ្មបាយក្រៀម ការកំណាយជួសជុល និងចងក្រងឯកសារនៅស្ពានហាលខាងកើតប្រាសាទរួម ស្ថានីយបន្សុទ្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍កោះកេរ និងគម្រោងសាងសង់ចំណតរថយន្តថ្មីនៅក្បែរច្រកចូលប្រាសាទធំ។

Sunday, March 20, 2022