6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ពិធីបុណ្យបញ្ជុះខណ្ឌសីមាវត្តមរតកតេជោបុរីស្វរៈ

Monday, July 4, 2022

នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី អញ្ជើញចូលរួមពិធីអភិសេកអន្លូងស្នែងកាំបិត និងឬសសីមាដើម្បីស្រេះអំបោះ និមន្តព្រះសង្ឃមកពីគ្រប់រោងទិស និងក្នុងវត្តទាំងអស់និមន្តមកក្នុងមហារោងដើម្បីប្រោះព្រំពរជ័យដល់ថ្នាក់ដឹកនាំគ្រប់រោងទិស ប្រសិទ្ធីដុំសីមា និងទង់ ក្រោយពីប្រសិទ្ធីហើយពុទ្ធបរិស័ទគ្រប់រោងទិសដង្ហែទេយ្យវត្ថុទង់ និងឬសសីមាជុំវិញព្រះវិហារបីជុំ ហើយយកទៅតម្កល់មុខព្រះវិហារនៅកន្លែងក្រុងពលី ពិធីបង្ហូតទង់ឡើងដើម្បីបូជាព្រះចូឡាមុនីចេតិយ៍ព្រះសង្ឃជយន្តោ បាចផ្កា និងស្រែកជ័យឃោស។

នៅពេលរសៀលថ្ងៃដដែលឯកឧត្តមក៏បានចូលរួមកម្មវិធីប្រុងពលីការទេវតា និងបួងសួងសុំទឹកសុំដី បន្ទាប់ពីក្រុងពលីហើយបានដង្ហែដុំនិមិត្តសីមាប្រទក្សិណជុំវិញព្រះវិហារបីជុំ មកតម្កល់ក្នុងព្រះវិហារ នមស្ការសមាទានសីល វេរដុំថ្មនិមិត្តសីមា ដាក់តាមរណ្ដៅទិស។

Monday, July 4, 2022