3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

សិក្ខាសាលាស្តីពីការផលិតកំបោរបាយអសម្រាប់ការងារអភិរក្សប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ

Monday, October 10, 2022

ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្រ្តីបច្ចេកទេសបីនាក់ ដឹកនាំដោយប្រធាន និងអនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាចូលរួមវគ្គសិក្ខាសាលាខ្លីស្តីពីការផលិតកំបោរបាយអសម្រាប់ការងារអភិរក្សប្រាសាទនៅមជ្ឈមណ្ឌលគម្រោងអភិរក្សទេពអប្សររបស់អាឡឺម៉ង់ (German Apsara Conservation Project, GACP)ក្នុងខេត្តសៀមរាប។ គោលបំណងនៃសិក្ខាសាលាខ្លីនេះគឺ ទី១យោងទៅលើអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិអាដហុកក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧របស់អាជ្ញាធរជាតិព្រះវិហារ ទី២បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសលើជំនាញផលិតកំបោរបាយអតាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ និងតាមលក្ខណៈវិទ្យាសាស្ត្រ។ រូបមន្តនៃការផលិតកំបោរបាយអក្រោយពីសិក្ខាសាលានេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការងារអភិរក្សប្រាសាទថ្ម និងប្រាសាទឥដ្ឋនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនាពេលខាងមុខ។ សិក្ខាសាលាខ្លីនេះបានឆ្លុះបញ្ចាំងពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងស្ថាប័ន GACP លើកិច្ចការងារអភិរក្សប្រាសាទក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

អត្ថបទ និងរូបភាព: ភិន ភក្តី

Monday, October 10, 2022