6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ដំណើរទស្សនកិច្ច និងបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហាររបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ

Saturday, August 6, 2022

ថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំមួយចំនួនបានទទួលស្វាគមន៍ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងដំណើរទស្សនកិច្ច និងបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហារ។ ឆ្លៀតពេលនោះដែរ ឯកឧត្តមក៏បានប្រគេនបច្ច័យ និងសម្ភារៈផ្សេងៗថ្វាយព្រះចៅអធិការវត្តកែវសិខាគិរីស្វារៈ បួងសួងសុំពរជ័យសិរីមង្គល និងចុះសួរសុខទុក្ខបងប្អូនកងកម្លាំងយោធា និងនគរបាលដែលឈរជើងការពារនៅប្រាសាទព្រះវិហារ។

Saturday, August 6, 2022