នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងកងកម្លាំងប្រចាំការលើប្រាសាទព្រះវិហារ បានរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨-៧ កក្កដា ២០២៣។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ នៅចំណុចខាងលិចគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។