នៅថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ រួមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបបានប្រគល់ទូដាក់សៀវភៅចំនួន១សម្រាប់ ដាក់ក្នុងបណ្ណាល័យ និងធុងសំរាមចំនួន១០ ជូនដល់ លោកស្រីនាយិការសាលារៀន និងសិស្សានុសិស្សជាច្រើនរូប នៅអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យ។ ក្នុងនោះដែរក្រុមការងារក៏បានពិភាក្សាអំពីសម្ភារៈចាំបាច់ផ្សេងៗទៀតដើម្បីរៀបចំបណ្ណាល័យអោយបានល្អប្រសើរ ព្រមទាំងផែនការរៀបចំសួនបន្លែបំណិនជីវិត និងការចិញ្ចឹមត្រីនៅក្នុងសាលារៀនផងដែរ៕
អត្ថបទ ៖ យ៉ុង សុភ័ក្ត្រ