នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សានៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ក្រោមប្រធានបទ “គោលនយោបាយក្នុងការអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព” ដែលដឹកនាំដោយសាស្រ្តាចារ្យ រិត សំអុល ប្រធានតេប៉ាតឺម៉ងទេសចរណ៍។ គោលបំណងគឺស្វែងយល់ពីតម្លៃលេចធ្លោជាសាកលនៃសម្បត្តិបេតិកភណ្ឌ និងគោលនយោបាយក្នុងការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។
ជាចុងក្រោយសាស្រ្តាចារ្យ ព្រមទាំងសិស្សានុសិស្ស បានផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងអំពីវិស័យទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារប្រកបដោយភាពស្និទ្ធស្នាលនិងរីករាយ។