3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ដំណើរកម្មសិក្សារបស់បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រង​ទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

Sunday, November 12, 2023

នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គលិកអប់រំ និងនិស្សិតផ្នែកគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សានៅ​តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ក្រោមប្រធានបទ “គោលនយោបាយក្នុងការអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍​នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព” ដែលដឹកនាំដោយសាស្រ្តាចារ្យ រិត សំអុល ប្រធានតេប៉ាតឺម៉ងទេសចរណ៍។ គោល​បំណងគឺស្វែងយល់ពីតម្លៃលេចធ្លោជាសាកលនៃសម្បត្តិបេតិកភណ្ឌ និងគោលនយោបាយក្នុងការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។

ជាចុងក្រោយសាស្រ្តាចារ្យ ព្រមទាំងសិស្សានុសិស្ស បានផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងអំពីវិស័យទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញអាជ្ញាធរជាតិព្រះវិហារប្រកបដោយភាពស្និទ្ធស្នាលនិងរីករាយ។

Sunday, November 12, 2023