3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហារ បានទទួលឡដុតសំរាមខ្នាតតូចពីមន្ទីរបរិស្ថានខេត្តព្រះវិហារ តំណាងក្រសួងបរិស្ថាន

Tuesday, December 28, 2021

ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មន្ត្រី និងក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ( តំណាងក្រសួងបរិស្ថាន) បានធ្វើការប្រគល់ ទទួលឡដុតសំរាមខ្នាតតូចមួយគ្រឿង ( លទ្ធភាពដុតសំរាម 1, 2 តោន ក្នុងមួយថ្ងៃ ) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នៅមណ្ឌលញែកសំរាម របស់អាជ្ញាធរជាតិព្រះវិហារ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។ ក្នុងនោះផងដែរ មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ និងក្រុមជាងតំឡើងឡដុតសំរាមបានបង្រៀនពីបច្ចេកទេសប្រើប្រាស់ឡដូចជា: របៀបដំណើរការឡដុតសំរាមរបៀបដុតសំរាម ការបែងចែកប្រភេទសំរាមសំរាប់ដុតការថែរក្សាការពារឡដុតសំរាម និងការជួសជុល។

Tuesday, December 28, 2021