6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

លោកកជំទាវ Sibille de Cartier ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិកប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានអញ្ជើញមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ

Wednesday, March 20, 2024

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ Sibille de Cartier ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិក បានអញ្ជើញមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។

ដំណើទស្សនកិច្ចនេះ គឺមានគោលបំណង ពិនិត្យមើលសកម្មភាពប្រតិបត្តិការសម្អាតមីនក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសប៊ែលហ្ស៊ិកក្នុងរមណីយដ្ឋានប្រាសាទកោះកេរតាំងពីឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកជំទាវក៏បានទស្សនកិច្ចស្វែងយល់អំពីប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែលទើបនឹងចុះបញ្ជីក្នុង បេតិកភណ្ឌពិភពលោកនាពេលថ្មីនេះ។

សូមបញ្ជាក់ដែរថា ប្រទេសប៊ែលហ្ស៊ិកក៏ជាសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC-Preah Vihear) ដែរ កន្លងមកបានផ្តល់ជំនួយដល់អាជ្ញាធរជាតិព្រះវិហារក្នុងការបង្កើតគេហទំព័រ។

 

Wednesday, March 20, 2024