ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំព្រះវិហារ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និង ឯកឧត្ដមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីសកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ថ្នាក់ដឹកនាំ និងមន្រ្ដីស្ថាប័នទាំងពីរសរុប ៦០នាក់។
បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមបានអញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកល សម្ដេច ហ៊ុន សែន ព្រះវិហារផងដែរ