ថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អញ្ជើញត្រួតពិនិត្យលទ្ធផលសាងសង់អគារស្នាក់នៅមន្រ្ដីអាជ្ញាធរជាតិព្រះវិហារ ទស្សនកិច្ចគម្រោងអភិរក្សទល់ទ្រពង្រឹងរចនាសម្ព័ន្ធប្រាសាទចិន និងទស្សនកិច្ចការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ។