3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រ និងការជួសជុលប្រាសាទនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តមានជ័យ

Saturday, August 10, 2024

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយលោកអនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស និងពលករជំនាញ សរុបចំនួន១០នាក់ ដែលកំពុងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តមានជ័យ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺស្វែងយល់អំពីប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ការគ្រប់គ្រងសមុច្ច័យបុរាណវត្ថុ ការគ្រប់គ្រងរមណីយដ្ឋាន និងការដ្ឋានជួសជុលប្រាសាទនានា ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស និងពលករជំនាញដែលកំពុងអនុវត្តការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហា។
ដំណើរទស្សនកិច្ចសិក្សានេះមានរយៈពេល៥ថ្ងៃ ហើយទទួលបានបទពិសោធល្អៗជាច្រើនអំពីការរៀបចំការដ្ឋាន ការអន្តរាគមន៍សង្រ្គោះរចនាសម្ព័ន្ធប្រាសាទ បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទថ្មភក់ ដូចជា៖ ប្រាសាទបាសែត ប្រាសាទវត្តឯកភ្នំ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ប្រាសាទភ្នំបាណន់ សារមន្ទីរខេត្តបាត់ដំបង សារមន្ទីរវត្តពោធិ៍វាល ប្រាសាទស្នឹង សារមន្ទីរខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មា កំពង់ទឹកប្រាសាទមេបុណ្យ និងចុងក្រោយប្រាសាទតាមាន់។
ដំណើរទស្សនកិច្ចនេះជាផ្នែកមួយ នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានការឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation - AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

Saturday, August 10, 2024