3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ពិធីបិទសិក្ខាសាលាស្តីពី កិច្ចការពារ និងគ្រប់គ្រងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ

Friday, December 22, 2023

ថ្ងៃសុក្រ ១០ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីបិទសិក្ខាសាលាស្តីអំពី ‘’កិច្ចការពារ និងគ្រប់គ្រងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលឧបត្ថម្ភថវិកាដោយអង្គការយូណេស្កូ បានប្រព្រឹត្តទៅនៅទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ(ស្រយង់)។ ក្នុងពិធីបិទនោះដែរក៏មានការធ្វើបទបង្ហាញរបស់មន្ត្រីរបស់អាជ្ញាធរជាតិព្រះវិហារចំនួន៣ប្រធានបទរួមមាន ៖ (១) ប្រវត្តិសាស្រ្តស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងជំនឿសាសនាក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ (២) ផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និង(៣)គុណតម្លៃនៃព្រៃឈើនិងបរិស្ថាន និងមានការចូលពីសំណាក អាជ្ញាធរមូលដ្ឋាន(ភូមិ ឃុំ) កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ សិស្សានុសិស្ស នាយកសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួននៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមអធិបតីភាព លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ តំណាង ឯកឧត្តម ផេង សំអឿន អគ្គនាយរងអាជ្ញាធរជាតិព្រះវិហារប្រចាំកោះកេរ។ កម្មវិធីអប់រំនិងផ្សព្វផ្សាយនេះគាំទ្រដោយគណៈកម្មាធិការជាតិយូណេស្កូកម្ពុជាតាមរយៈថវិការបស់អង្គការយូណេសស្កូឆ្នាំ២០២២-២០២៣។

ជាលទ្ធផលដែលទទួលបានពីសិក្ខាសាលាដែលបានធ្វើ១២លើកកន្លងមកតាមសាលារៀននានា តាមភូមិនានា សិក្ខាកាម លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ប្រជាជនទាំងអស់សរុប ៣៩៧នាក់ បានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តនៃរមណីយដ្ឋានប្រាសាទកោះកេរ សារប្រយោជន៍នៃព្រៃឈើនិងបរិស្ថាន និងជាពិសេសវិសាលភាពនៃតំបន់ការពារដែលបានចែងក្នុងព្រះរាជក្រឹត្យកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះកម្រិតការពារ និងការអភិវឌ្ឍន៍ក្នុងតំបន់ការទាំង៣នៃរមណីយដ្ឋានប្រាសាទកោះកេរក៏បានលម្អិតបន្ថែមតាមរយៈបទបង្ហាញ។

Friday, December 22, 2023