3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី២

Monday, June 10, 2024

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី២

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២១(ម្ភៃ)រូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ថ្ងៃទី១០ ខែមិថុនា ​ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ​ ដែលជាសេនាធិការផ្ទាល់ឲ្យក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ក្នុងការបំពេញបេសកកម្ម​ទៅលើ កិច្ចការពារ​ គ្រប់គ្រងថែរក្សា​ អភិរក្ស​ និងអភិវឌ្ឍន៍​ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ​ និងប្រាសាទកោះកេរ។

​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នាព្រឹកនោះ​ បានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៤រួមមាន៖​ (១)របាយការណ៍​លទ្ធផល​អនុវត្តន៍​អនុសាសន៍​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥​ លើកទី១​ (២)របាយការណ៍​លទ្ធផល​ការងារ​រយៈពេល០៤ខែដើមឆ្នាំ២០២៤​ (៣)សំណើសុំអនុម័ត​ និង(៤)បញ្ហាផ្សេងៗ។

Monday, June 10, 2024