ក្រុមការងារលើកកម្ពស់សោភ័ណភាពទេសភាព និងគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានដាក់ស្លាកឈ្មោះដើមឈើចំនួន៦៧ប្រភេទ នៅតាមបរិវេណប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតលើភ្នំប្រាសាទព្រះវិហារដើម្បីឱ្យភ្ញៀវទេសចរ និងសាធារណជនបានស្គាល់ប្រភេទដើមឈើសំខាន់ៗនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។