6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

វគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌអំពីការងារអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ដល់សិស្សានុសិស្សវិទ្យាល័យស្រអែម

Thursday, August 29, 2024

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានបើកវគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សវិទ្យាល័យស្រអែម អំពីការងារអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារដែលជាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចអភិរក្សសម្បត្ដិវប្បធម៌(AFCP) ដែលមានចំនួនសរុប២០នាក់ ស្រី១០នាក់។

ចំពោះវគ្គអប់រំផ្សព្វផ្សាយនេះគឺជាលើកទី៣ហើយសម្រាប់ដំណាក់កាលទី៤ ឆ្នាំ២០២២ ដល់២០២៤។ វគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌនេះមានគោលបំណង បង្ហាញអំពីការងារសិក្សាស្រាវជ្រាវបុរាណវិទ្យា ការងាររៀបចំឯកសារស្ថាបត្យកម្មសម្រាប់ការងារអភិរក្ស និងជួសជុល ការងាររៀបចំចងក្រងឯកសារ និងជួសជុលចម្លាក់តោ ការងារសិក្សាស្រាវជ្រាវ ជួសជុល ស្ដារប្រព័ន្ធបង្ហូរទឹកបុរាណ និងគ្រឹះជណ្ដើរបុរាណខាងជើង។

Thursday, August 29, 2024