នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ Sibille de Cartier ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៊ិក បានអញ្ជើញមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។
ដំណើទស្សនកិច្ចនេះ គឺមានគោលបំណង ពិនិត្យមើលសកម្មភាពប្រតិបត្តិការសម្អាតមីនក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសប៊ែលហ្ស៊ិកក្នុងរមណីយដ្ឋានប្រាសាទកោះកេរតាំងពីឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកជំទាវក៏បានទស្សនកិច្ចស្វែងយល់អំពីប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែលទើបនឹងចុះបញ្ជីក្នុង បេតិកភណ្ឌពិភពលោកនាពេលថ្មីនេះ។
សូមបញ្ជាក់ដែរថា ប្រទេសប៊ែលហ្ស៊ិកក៏ជាសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC-Preah Vihear) ដែរ កន្លងមកបានផ្តល់ជំនួយដល់អាជ្ញាធរជាតិព្រះវិហារក្នុងការបង្កើតគេហទំព័រ។