6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

Daily News

បាឋកថាស្តីពី ពីធីបុណ្យផ្សេងៗ ក្នុងប្រពៃណីខ្មែរ នៅអជ្ញាធរជាតិព្រះវិហារ

Sunday, April 21, 2024

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំធ្វើបាឋកថាស្តីពី ពិធីបុណ្យផ្សេងៗ ក្នុងប្រពៃណីខ្មែរ ដែលធ្វើបទបង្ហាញដោយលោក ព្រាប ចានម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:។ បាឋកថានេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ លោកគ្រូ និងសិស្សានុសិស្សវិទ្យាល័យស្រអែម និងវិទ្យាល័យខេមរតេជោ សរុបទាំងអស់ចំនួន៧០នាក់។ តាមរយ:បាឋកថានេះលោក ព្រាប ចាន់ម៉ារ៉ា បានពន្យល់ពីដំណាក់កាលអារ្យធម៌លើទឹកដីប្រទេសកម្ពុជា ជំនឿជីវចល ការសាយភាយព្រហ្មញ្ញសាសនានិងពុទ្ធសាសនាក្នុងសង្គមខ្មែរ ពិធីបុណ្យពុទ្ធសាសនា បុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ពិធីសម្រាប់កសិកម្ម បុណ្យសម្រាប់ភូមិ ពិធីនៅតាមគ្រួសារ និងពិធីឆ្លងវ័យរបស់មនុស្សម្នាក់ៗតាំងពីកើតរហូតដល់ស្លាប់។

ជាចុងក្រោយ អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណដល់លោក ព្រាប ចាន់ម៉ារ៉ា ដែលបានចំណាយពេលដ៏មានតម្លៃមកធ្វើបាឋកថាជូនមន្រ្តី​ និងសិស្សានុសិស្សក្នុងឃុំស្រអែមយ៉ាងក្បោះក្បាយ។

Sunday, April 21, 2024