3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កិច្ចប្រជុំពិភាក្សាការងារគម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤

Wednesday, February 15, 2023

ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមអគ្គនាយក​ អាជ្ញាធរជាតិព្រះវិហារ​ បានដឹកនាំកិច្ចប្រជុំក្រុមការងារអភិរក្ស​ និងជួសជុលជណ្តេីរបុរាណខាងជេីងប្រាសាទព្រះវិហារ​ ដេីម្បីពិនិត្យវឌ្ឍនៈភាពការងារគម្រោងដំណាក់កាលទី៤ ដោយមានការចូលរួមពីប្រធានដឹកនាំគម្រោង ព្រមទាំងមន្រ្ដីជំនាញបច្ចេកទេសទាំងអស់នៅក្នុងគម្រោង ហេីយបាទទួលលទ្ធផលដូចខាងក្រោម ៖
- ការងាររៀបចំផ្លូវដឹកជញ្ជូនថ្ម​ និងផ្លូវវាងទេសចរសម្រេចបាន៨៥%
​ -​ កំណាយបុរាណវិទ្យាសម្រេចបាន​ ៥០%
​ -​ ការរៀបចំរោងកាត់​ និងរក្សាទុកថ្មសម្រេចបាន​ ១០០%
​ ជាមួយគ្នានេះអង្គប្រជុំបានឯកភាពលេីផែនការការងារបន្តរបស់មន្ត្រីជំនាញបច្ចេកទេស​ ហេីយបានផ្តល់អនុសាសន៍មួយចំនួនដេីម្បីអនុវត្តន៍ការងារបានលឿនរហ័ស និងមានប្រសិទ្ធភាព។

Wednesday, February 15, 2023