3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអនុញ្ញាតជូនក្រុមអ្នកជំនាញការជាន់ខ្ពស់ជួសជុលគោបុរៈទី១ ទី២ ទី៣ នៅប្រាសាទព្រះវិហារ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

Thursday, May 30, 2024

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ទទួលជួបជាមួយក្រុមអ្នកជំនាញការជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងមកបំពេញការងារលើគម្រោងជួសជុលគោបុរៈទី១ ទី២ ទី៣ នៅប្រាសាទព្រះវិហារ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ និងផែនការជួសជុលប្រាសាទ។

ក្រុមការងារបានចុះអង្កេត និងសិក្សាស្រាវជ្រាវពីថ្ងៃទី២២ ដល់ ២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីលើកផែនការអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣។ អ្នកជំនាញបានសិក្សាលើផ្នែកបុរាណវិទ្យា ស្ថាបត្យកម្មប្រាសាទ វិស្វកម្មប្រាសាទ វិស្វកម្ម និងការសិក្សាពីថ្ម ប្រព័ន្ធបង្ហូរទឹកបុរាណរបស់ប្រាសាទ និងការរៀបចំទីកន្លែងសម្រាប់ការដ្ឋាននៅបរិវេណប្រាសាទព្រះវិហារ។

ក្រុមការងារបានកំណត់ការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារជាដំណាក់កាលៗ ដោយដំណាក់កាលទី១ អាចមានរយៈពេលពី៨ទៅ១០ឆ្នាំ លើការអនុវត្តការងារសិក្សាស្រាវជ្រាវលម្អិត និងអភិរក្ស ជួសជុលគោបុរៈទី៣ ហើយជាមួយគ្នានេះក៏នឹងរៀបចំរចនាសម្ព័ន្ធសម្រាប់ទេចរណ៍អាចទស្សនាប្រាសាទបាន។

លោកជំទាវរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ភាគីចិន ដែលមានអ្នកជំនាញមានសមត្ថភាពខ្ពស់ចុះមកសិក្សាទទួលបាននូវលទ្ធផលជាច្រើន៕

Thursday, May 30, 2024