6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្រ្តមរតកតេជោបុរីស្វរៈ

Wednesday, July 6, 2022

ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្រ្តមរតកតេជោបុរីស្វរៈ អបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២ និងពិធីបើកការដ្ឋានសាងសង់ឧទ្យាន ហ៊ុន ម៉ាណែត អូរស្វាយប្រាសាទព្រះវិហារ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងលោកជំទាវ គណៈនៃគណៈអភិបាលខេត្តព្រះវិហារ គណៈនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងកងកម្លាំងទាំងអស់ដែលឈរជើងនៅប្រាសាទព្រះវិហារ មន្រ្តី និងប្រជាជានសរុបទាំងអស់ ២៦០០នាក់។

Wednesday, July 6, 2022