អាជ្ញាធរជាតិព្រះវិហារសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើផែនទីក្នុងវិស័យបុរាណវិទ្យា ដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំទី៣ ចំនួន១៦រូប នៅរមណីយដ្ឋានប្រាសាទកោះកេរ។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយ លោក ភិន សំណាង លោក គឹម សំណាង និងលោក ភិន ភក្តី រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗរួមមាន ១)ការប្រើឧបករណ៍សម្រាប់ផលិតផែនទីឌីជីថលនិងកម្មវិធីផលិតផែនទី ២)ការប្រើប្រាស់ម៉ាស៊ីន Total Station, DGPS, GIS និងដ្រូន និង៣)ការផលិតផែនទីឌីជីថលតាមរយៈកម្មវិធី Agisoft Metashape Pro និងការប្រើប្រាស់កម្មវិធី Universal Map Downloader និង ArcGIS។
ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមបិទកម្មវិធីនិងចែកវិញ្ញាបនបត្រដល់និស្សិត ក្រោមអធិបតីភាពឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ។