3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធី អបអររុក្ខទិវាខួបលើកទី២៩ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Tuesday, July 9, 2024

ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីអបអររុក្ខទិវាលើកទី២៩​ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រី ភ្នាក់ងារអភិរក្សព្រៃឈើ ពលករអនាម័យ សន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារ Run with SAI នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ ប្រជាជនភូមិកោះកេរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៧៥នាក់ បានដាំកូនឈើចម្រុះ ចំនួន១១ប្រភេទ សរុប ២០០០កូន ស្ថិតនៅខាងជើងប្រាសាទធំ។

ការដាំកូនឈើនេះក្នុងគោលបំណងដើម្បីស្តារប្រភេទរងការគម្រាមកំហែង បង្កើនគម្របព្រៃ លើកកម្ពស់ទេសភាពធម្មជាតិ ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងបណ្តុះស្មារតីប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ ថែរក្សា ការពារព្រៃឈើ និងបរិស្ថាន ។

 

Tuesday, July 9, 2024