អាជ្ញាធរជាតិព្រះវិហារបានយកចិត្តទុកដាក់ចំពោះការងារបោសសម្អាត ថែទាំអនាម័យបរិស្ថាននៅតាមប្រាសាទ បរិវេណជុំវិញប្រាសាទ និងទីតាំងសំខាន់ៗជារៀងរាល់ថ្ងៃ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីលើកម្ពស់សោភណភាពទេសភាព និងរក្សាអនាម័យបរិស្ថានឱ្យកាន់តែស្រស់ស្អាតរួមផ្សំជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនារដូវវស្សាសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងសម្រាកលំហែរកំសាន្ត។