Tuesday, December 9, 2025
នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរបម្រើការនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលបានភៀសសឹកពីការវាយប្រហារដោយអាវុធគ្រប់ធុនរបស់យោធាថៃកាលពីថ្ងៃទី៧-៨ ខែធ្នូឆ្នាំ២០២៥។
ជាមួយគ្នានេះឯកឧត្តម អគ្គនាយកក៏បានផ្តាំផ្ញើដល់បងប្អូនពលករ និងភ្នាក់ងារទេសចរទាំងអស់ ត្រូវថែរក្សាសុខភាព អនាម័យឲ្យបានល្អ។ បន្ថែមពីនេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះវិហារ និងនៅតំបន់ជំរុំជនភៀសសឹក ដែលបានយកចិត្តទុកដាក់ដល់ជនភៀសសឹកទាំងអស់ដែលជម្លៀសចេញពីតំបន់ប្រឈម និងបានផ្តល់នូវថវិកាមួយចំនួនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីរួមចំណែកដោះស្រាយការចំណាយមួយចំនួននៅមណ្ឌលជនភៀសសឹក។