3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់មន្រ្តី និងភ្នាក់ងារទេសចរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៅរមណីយដ្ឋានអង្គរ

Thursday, March 20, 2025

ថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៥ មន្រ្តី និងភ្នាក់ងារទេសចរនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានបំពេញទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅរមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង អភិវឌ្ឍន៍ទេសចរណ៍ និងបញ្ហាប្រឈមនៅរមណីយដ្ឋានអង្គរ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីជំនាញ និងភ្នាក់ងារទេសចរ​ នៃអាជ្ញាធរជាតិអប្សរា តាមរយៈការធ្វើបទបង្ហាញអំពី ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ​ ស្វែងយល់អំពីការរៀបចំខ្សែទស្សនាថ្មីតាមប្រាសាទគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនក្នុងតំបន់អង្គរ។

ចំណុចសំខាន់ៗដែលក្រុមការងារទទួលបានពីដំណើរទស្សនកិច្ចសិក្សានេះរួមមាន៖ តួនាទីភារកិច្ចរបស់ភ្នាក់ងារទេសចរដែលបំពេញការងារតាមគោលដៅ ម៉ោងបើក-បិទរបស់រមណីយដ្ឋាន ការគ្រប់គ្រងភ្ញៀវទេសចរក្នុងពេលទស្សនាថ្ងៃលិច និងថ្ងៃរះ ការបញ្ចៀសភ្ញៀវទេសចរពីការកកស្ទះ រួមជាមួយវិធីសាស្រ្តដោះស្រាយ គិតគូរសុវត្ថិភាពជូនភ្ញៀវទេសចរ ការគ្រប់គ្រងភ្នាក់ងារទេសចរ ការត្រួតពិនិត្យ និងណែនាំលក្ខខណ្ឌទស្សនាជូនដល់ភ្ញៀវទេសចរ និងការរៀបចំវង់ទស្សនា វីធីសាស្រ្តនៃការអង្កេតឥរិយាបថភ្ញៀវទេសចរ។

ឆ្លៀតក្នុងឱកាសនោះ សិក្ខាកាមទាំងអស់ ក៏បានចូលទស្សនា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសតំបន់ទន្លេមេគង្គ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិម ជី ស៊ី ផងដែរ។

 

Thursday, March 20, 2025