3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មសិក្សារបស់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Sunday, September 15, 2024

ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្រប់គ្រងវិទ្យាស្ថានខ្មែរជំនាន់ថ្មីបានដឹកនាំនិស្សិត ១២០នាក់មកទស្សនកិច្ចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររមណីយដ្ឋានប្រាសាទកោះកេរ។ លោក ភិន ភក្តី និងលោក លី ពុទ្ធា តំណាងអាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួល និងធ្វើបទបង្ហាញស្តីពីប្រវត្តិនៃការកកើតរាជធានីខ្មែរបុរាណស្ថិតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមទាំងគុណតម្លៃលេចធ្លោជាសកល ដែលធ្វើឱ្យរមណីយដ្ឋាននេះត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

អត្ថបទដោយ លោក ភិន ភក្តី

រូបភាពដោយ លោក លី ពុទ្ធា

 

Sunday, September 15, 2024