3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ដំណើរទស្សនកិច្ចសិក្សាចំនួន២លើក របស់សិស្សានុសិស្សនៃអង្គការ Taramana នៅរមណីយដ្ឋានប្រាសាទកោះកេរ

Saturday, October 19, 2024

ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សិស្សានុសិស្សអង្គការ Taramana សរុបចំនួន៥២នាក់ (ទាំង២លើក) ដឹកនាំដោយលោកស្រី Véronique Puccio ជាអគ្គនាយិកា និងលោកគ្រូ អ្នកគ្រូបានមកទស្សនកិច្ចសិក្សាស្វែងយល់នៅរមណីយដ្ឋានប្រាសាទកោះកេរ។ ដំណើរទេស្សនកិច្ចនេះ សម្របសម្រួល និងពន្យល់ដោយឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ អំពីចំណេះដឹងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ការងារគ្រប់គ្រង់ ការអភិរក្ស ប្រវត្តិនៃការបាត់បង់រូបបដិមា និងបណ្តុះគំនិតឱ្យសិស្សានុសិស្សចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិយើង។

 

Saturday, October 19, 2024