3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៣

Wednesday, November 20, 2024

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៦(ម្ភៃប្រាំមួយ)រូប។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ​ ដែលជាសេនាធិការផ្ទាល់ឲ្យក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ក្នុងការបំពេញបេសកកម្ម​ទៅលេី​ កិច្ចការពារ​ គ្រប់គ្រងថែរក្សា​ អភិរក្ស​ និងអភិវឌ្ឍន៍​ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ​ និងប្រាសាទកោះកេរ។

​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នារសៀលនោះ បានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖​ (១)របាយការណ៍​លទ្ធផល​អនុវត្តន៍​អនុសាសន៍​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥​ លេីកទី១​ និងលើកទី២ (២)របាយការណ៍​លទ្ធផល​ការងារ​ និងរបាយការណ៍ហិរញ្ញវត្ថុខែមករា ដល់ខែកញ្ញាឆ្នាំ២០២៤ (៣)របាយការណ៍លទ្ធផលអនុវត្តគម្រោងមូលនិធិអង្គរឆ្នាំ២០២១ដល់ឆ្នាំ២០២៤ (៤)សំណេីសុំអនុម័ត​ និង(៥)បញ្ហាផ្សេងៗ។

Wednesday, November 20, 2024