3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់GIS, Remote Sensing និងDrone សម្រាប់ការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌

Sunday, November 24, 2024

ថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់ GIS, Remote Sensing និងDrone សម្រាប់ការងារគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ នៅទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃ អាជ្ញាធរជាតិព្រះវិហារ សរុបចំនួន៣១រូប។

គោលបំណងសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីឱ្យចេះប្រើ GIS, Remote Sensing និង Drone ដើម្បីផលិតផែនទីសម្រាប់ការងារអភិរក្ស អភិវឌ្ឍន៍ និងស្រាវជ្រាវ។

 

Sunday, November 24, 2024