នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅក្នុងនោះបានពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ដែលឧបត្ថម្ភដោយថវិកាមូលនិធិរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា (AFCP) ហើយការងារនេះបានបញ្ចប់តាមផែនការ។ ជាមួយគ្នានោះឯកឧត្តមអគ្គនាយកក៏បានពិនិត្យការរៀបចំសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារផងដែរ។