3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

វគ្គបណ្តុះបណ្តាលបឋម ដល់ភ្នាក់ងារទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ

Wednesday, November 27, 2024

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបក៏បានរៀបចំវគ្គបណ្តុះបណ្តាលវិធីសាស្រ្តសង្រ្គោះបឋម នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាមជាមន្រ្តីអ.ជ.ព.វ ភ្នាក់ងារទេសចរណ៍ ពលករជំនាញ ពលករបរិស្ថាន សន្តិសុខអភិរក្ស បរិស្ថានុរក្ស បម្រើការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហារសរុប៤០នាក់។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើវិធីសាស្រ្តសង្រ្គោះបឋម ដល់ភ្ញៀវទេសចរជាតិ និងបរទេស ដែលជួបគ្រោះថ្នាក់ដោយចៃដន្យណាមួយក្នុងកំឡុងពេលកម្សាន្តនៅរមណីយដ្ឋានទាំងពីរ ដូចជាបញ្ហាដល់សុខភាព បញ្ហាគាំងបេះដូង សត្វទិចឬខាំ គ្រេច ថ្លោះ បាក់ឆ្អឹង របួស ហូរឈាម និងហេវហត់ដោយសារអាកាសធាតុក្តៅខ្លាំង។

ចំណេះដឹងទាំងអស់នេះ ជាការួមចំណែកមួយក្នុងការសង្រ្គោះអាយុជីវិតភ្ញៀវទេសចរ ដែលជួបប្រទះបញ្ហាភ្លាមៗដល់សុខភាព មុនពេលបញ្ចូនទៅកាន់មណ្ឌលសុខភាពក្នុងតំបន់ ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ក្រោយបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានរៀនសូត្រដោយយកចិត្តទុកដាក់ និងសន្យាថាយកចំណេះដឹងទាំងអស់នេះមកអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងពេលភ្ញៀវទេសចរជួបគ្រោះថ្នាក់ណាមួយកើតឡើង។

 

Wednesday, November 27, 2024