ក្នុងរយៈពេល១១ខែនេះ អាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ផ្តល់កូនឈើជាង២ពាន់ដើម ដល់សាធារណៈជនទាំងក្នុងនិងក្រៅតំបន់រមណីយដ្ឋាន ដើម្បីលើកកម្ពស់សោភ័ណភាពនិងគម្របបៃតងនៅតាមទីសាធារណៈ
ចាប់ពីដើមខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានផ្តល់កូនឈើចម្រុះចំនួន២៥ប្រភេទ សរុប
២ ៣១១ដើម ក្នុងនោះបានផ្តល់ជូនសាលារៀន ចំនួន៨៦២ដើម អង្គភាពនានា ចំនួន៧៤០ដើម វត្ដអារាម ចំនួន៥៥០ដើម និងសាធារណៈជន ទាំងក្នុងនិងក្រៅ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ចំនួន១៥៩ដើម ដើម្បីដាំបង្កើនគម្របបៃតង លើកកម្ពស់សោភណភាពនៅតាមសហគមន៍ និងតាមទីសាធារណៈ។