ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាដឹកនាំដោយលោកស្រី Li Ji រួមទាំងសហការីចំនួន៣រូប ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម ឃូ អៀងហួត និងឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ដំណើរទស្សនកិច្ចនេះ ឯកឧត្តមអគ្គនាយករងទាំងពីរ ក៏បានជូនដំណើរប្រតិភូពិនិត្យមើលទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមាន ប្រាសាទប្រាំ ប្រាសាទខ្នារនិងត្រពាំងអង្គខ្នារ ប្រាសាទក្រចាប់ ប្រាសាទក្រហមបរិវេណប្រាសាទរួម និងប្រាសាទប្រាង្គ ព្រមទាំងបានពន្យល់អំពីកិច្ចការងារអភិរក្ស និងផែនការអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរជូនប្រតិភូស្ថានទូតចិនយ៉ាងក្បោះក្បាយផងដែរ។