3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

វគ្គបណ្តុះបណ្តាលដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អំពីវិធីសាស្ត្រស្រាវជ្រាវបុរាណវិទ្យានៅរមណីដ្ឋានប្រាសាទកោះកេរ

Monday, March 24, 2025

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិតមកពី មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ចំនួន១០នាក់ (ស្រី៧នាក់) អំពីការស្រាវជ្រាវបុរាណវិទ្យានៅរមណីដ្ឋានប្រាសាទកោះកេរ។

វគ្គបណ្តុះបណ្តាល នេះមានរយៈពេល១០ថ្ងៃ ក្នុងនោះមានរៀនអំពីទ្រឹស្តី ការចុះអនុវត្តជាក់ស្តែងនៅទីវាល និងការវិភាគ។ និស្សិតទាំងអស់រៀននូវមុខវិជ្ជាផ្សេងៗដូចជា៖

- វិធីសាស្រ្តសិក្សាស្រាវជ្រាវបុរាណវិទ្យាទាំងលើដី និងធ្វើរណ្តៅកំណាយ

- របៀបប្រើម៉ាស៊ីនមើលរយៈកំពស់ Total Station និងការធ្វើផែនទីដ្ឋានលេខា

- វិធីសាស្ត្រកត់ត្រា សរសេររបាយការណ៍ និងការវិភាគទិន្នន័យបុរាណវិទ្យា

- បច្ចេកទេសវិភាគបែងចែកវត្ថុសិល្បៈបានពីកំណាយ លាងសម្អាតវត្ថុសិល្បៈ និងគូសរូបរាងវត្ថុសិល្បៈ និង

- របៀបរៀបចំរបាយការណ៍សង្ខេបបន្ទាប់ពីការធ្វើកំណាយ។

 

Monday, March 24, 2025