3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីសិក្ខាសាលាលើកទី២ ស្តីពីការពិសោធន៍លទ្ធផលសំណាកកំបោរបាយអដើម្បីជួសជុលប្រាសាទឥដ្ឋ និងថ្មភក់

Friday, December 2, 2022

ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ និងស្ថាប័ន German Apsara Conservation Project (GACP) បានសហការជាមួយគ្នាបើកសិក្ខាសាលាលើកទី២ ស្តីពីបច្ចេកទេសផលិតកំបោរបាយអ និងការពិសោធន៍តាមលក្ខណៈវិទ្យាសាស្ត្រ នៅការិយាល័យអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានសមាជិកចូលរួមចំនួន១៥នាក់។
សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើការពិសោធន៍លើសំណាកកំបោរបាយអដែលបានធ្វើរួចក្នុងសិក្ខាសាលាលើកទី១ តាមរយៈម៉ាស៉ីនទំនើប Ultrasound ក្នុងការស្វែងយល់ពីកំហាប់ និងភាពរឹងមាំនៃសំណាកកំបោរបាយអនីមួយៗ ដែលមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារបានបង្កើតដោយខ្លួនឯង និងបានរៀនសូត្រពីរមណីយដ្ឋានសំបូរព្រៃគុក និងអង្គរ ដើម្បីស្វែងរកនូវសំណាកកំបោរអដែលមានគុណភាពអាចយកទៅប្រើប្រាស់លើការងារជួសជុលប្រាសាទឥដ្ឋ និងប្រាសាទថ្មភក់បានសម្រាប់ពេលអនាគត។
រូបភាព និងអត្ថបទ: ភិន ភក្តី

Friday, December 2, 2022