ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកអនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក មន្ត្រី បរិស្ថានុរក្ស ពលករអនាម័យ និងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ រួមជាមួយប្រជាពលរដ្ឋភូមិកោះកេរសរុបចំនួន ៤០នាក់បានរៀបចំកម្មវិធីដាំកូនឈើលម្អចំនួន៤០០ដើម អមសងខាងផ្លូវចាប់ពីផ្នូរស្តេចដំរីស រហូតដល់ភូមិកោះកេរ ដើម្បីលើកកម្ពស់ទេសភាពតាមដងផ្លូវ និងចូលរួមអបអរសាទររុក្ខទិវាខួបលើកទី៧៣។