3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ដំណើរចុះកម្មសិក្សារបស់និស្សិតបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងរមណីយដ្ឋានកោះកេរ

Wednesday, May 13, 2026

អាជ្ញាធរជាតិព្រះវិហារ បានទទួល​និស្សិតចំនួន ៨០នាក់ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងដំណើរចុះកម្មសិក្សានៅរមណីយដ្ឋានកោះកេរ ដែលប្រព្រឹត្តទៅនៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

មុននឹងចុះទស្សនកិច្ចក្នុងរមណីយដ្ឋាន អ្នកជំនាញនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញសង្ខេបផ្តោតលើប្រវត្តិសាស្ត្រ ផ្លូវបុរាណព្រះបាទជ័យវន្ម័នទី៤ ការរៀបចំក្រុង បដិមាសាស្ត្រ ប្រភេទប្លង់ប្រាសាទ សម្ភារសំណង់ ប្រព័ន្ធធារាសាស្ត្រ ជំនឿ ប្រពៃណី ការអភិរក្ស និងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានកោះកេរ។

បន្ទាប់មក ក៏បានដឹកនាំនិស្សិតទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តនិងការងារអភិរក្ស នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានកោះកេរ ដូចជា ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទបាក់ ប្រាសាទត្រពាំងខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទដំរី ប្រាសាទបន្ទាយពីរជាន់ ប្រាសាទក្រចាប់ ប្រាសាទធំ រាជវាំងអណ្ដូងព្រេង និងប្រាសាទចិន។

 

Wednesday, May 13, 2026