3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ការសិក្សាស្រាវជ្រាវបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដោយប្រើបច្ចេកទេសថតLiDAR ភ្ជាប់ជាមួយដ្រូន

Wednesday, December 18, 2024

ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានស្រាវជ្រាវ​ បណ្តុះបណ្តាល​ និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយគម្រោងបុរាណវិទ្យាភូមិ ចុះសិក្សាស្រាវជ្រាវ បុរាណវិទ្យានៅតំបន់ប្រាសាទគោកគ្រើល ភាគឦសានប្រាសាទធំចម្ងាយប្រមាណ៥គីឡូម៉ែត្រស្ថិតនៅតំបន់៣​ តាមរយៈការប្រេីប្រាស់ដ្រូន​បំពាក់LiDAR​។ ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមការងារបានថតលើផ្ទៃដីទំហំ៨៤០ហិកតា ដែលក្នុងនោះមានតំបន់ខ្លះសង្ស័យថាជាទីតាំងមនុស្សរស់នៅនាសម័យបុរាណ។ បន្ថែមលើកិច្ចការស្រាវជ្រាវនេះក្រុមមន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារក៏បានរៀនសូត្របន្ថែមអំពីបច្ចេកទេសបង្ហោះដ្រូន និងការបកស្រាយទិន្នន័យបឋមតាមរយៈរូបភាព LiDAR​ ដែរ។

Wednesday, December 18, 2024