3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់របស់សិស្សានុសិស្ស Toutes à l’école ហេបភីចន្ទតារានារីព្រែកថ្មី

Friday, July 10, 2026

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស មកពីសាលារៀនអង្គការ Toutes à l’école ហេបភីច័ន្ទតារានារីព្រែកថ្មី បានអញ្ជើញមកទស្សនៈកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សរុបចំនួន៩៦រូប។

នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានទស្សនាស្វែងយល់នៅប្រាសាទមួយចំនួនដូចជា ប្រាសាទប្រាំ ប្រាសាទដំរី និងប្រាសាទធំ ដែលក្នុងនោះអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានចែករំលែកចំណេះដឹងអំពី ការគ្រប់គ្រង ប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការលួចជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាដើម។ ឆ្លៀតក្នុងឱកាសនោះ​អាជ្ញាធរជាតិព្រះវិហារបានបណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ និងចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

 

Friday, July 10, 2026