3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ពិធីបួងសួងសុំសេចក្តីសុខចម្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, December 15, 2022

នាព្រឹកថ្ងៃសុក្រ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៧៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន ជូនព្រះរាជាណាចក្រកម្ពុជា និងប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា នៅរមណីយដ្ឋានប្រាសាទកោះកេរ។
ក្នុងឱកាសនោះផងដែរលោកជំទាវក៏បានជួបសំណេះសំណាលជាមួយឆ្មាំ ពលករ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បុគ្គលិក មន្រ្តីនៃអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋនៅភូមិកោះកេរ្តិ៍ និងបានផ្តាំផ្ញើឱ្យថែទាំងសុខភាព និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារជម្ងឺកូវីដ ១៩។
ក្នុងកិច្ចពិធីបួងសួងនាឱកាសនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើការបួងសួងថ្វាព្រះពរជ័យជូន ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងគោរពជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ និងប្រជាជនទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឱ្យរួចចាកផុតពីជម្ងឺ គ្រោះកាចចង្រៃ ជៀសផុតគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។
ក្រោយពីបញ្ចប់ពិធីបួងសួង លោកជំទាវបានអញ្ជើញពិនិត្យការដ្ឋានកំណាយនៅប្រាសាទក្រចាប់ ដែលបានរកឃើញនូវបំណែករូបចម្លាក់ និងបំណែកនៃតួប្រាសាទដែលបានបាក់ធ្លាក់ចុះមក កប់ក្នុងដី រាប់រយឆ្នាំ ត្រូវបានលើកដាក់ទីតាំងសុវត្ថិភាព សម្រាប់ត្រៀមលក្ខណៈក្នុងការស្នើសុំគណកម្មាធិការបច្ចេកទេសអន្តរជាតិ អាយ ស៊ី ស៊ី ព្រះវិហារ(ICC-Preah Vihear) ក្នុងការជួសជុល និងថែរទាំបំណែកទាំងអស់នោះឱ្យបានល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានសំដែងនូវសេចក្តីសោមនស្ស និងរីករាយដែលក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ បានខិតខំធ្វើការងារក្នុងកិច្ចការ ថែរក្សាសម្បត្តិបេតិកភណ្ឌដូនតា សម្រាប់ជាមរតកទុកជូនដល់កូនចៅជំនាន់ក្រោយ និងសូមឲ្យទាំងថ្នាក់ដឹកនាំ និងមន្រ្តី ពលករទាំងអស់នៃអាជ្ញាធរជាតិព្រះវិហារ បន្តកិច្ចការងារនេះឱ្យបានកាន់តែប្រសើរបន្តទៀត ក្នុងការចូលរួមថែរក្សាសម្បតិ្តវប្បធម៌ដូនតាយើង។
អត្ថបទ និងរូបភាព: ទុយ រ៉ានី

Thursday, December 15, 2022