3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ចិន-កម្ពុជាពិភាក្សាគម្រោងកិច្ចប្រតិបត្តិការអន្តរជាតិដើម្បីអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ

Friday, January 13, 2023

កាលពីថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំចំនួន ៤រូប បានជួបប្រជុំពិភាក្សាជាមួយ កញ្ញា វ៉ាង ជីង (WANG Jing) ប្រធានានយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តជាតិនៃវិទ្យាស្ថានចិនដើម្បីបេតិកភណ្ឌវប្បធម៌ (Chinese Academy for Cultural Heritage) លើគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួសជុលប្រាសាទព្រះវិហារ។ កិច្ចពិភាក្សាផ្តោតលើគម្រោងជួសជុលប្រាសាទព្រះវិហារ គោបុរៈទី ១ ទី២ និងទី៣ ការបណ្តុះបណ្តាលធនធានមនុស្សកំរិតខ្ពស់នៃស្ថាប័នទាំងពីរតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការរៀបចំបង្កើតមន្ទីរពិសោធន៍និងវិភាគបុរាណវត្ថុនៅ ក្នុងស្រុកជាដើម។ ក្រៅពីនោះ ភាគីចិនដែលមានអ្នកបច្ចេកទេសចំនួន ៨រូបបានចុះសិក្សា ទីតាំងផ្ទាល់ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ សិក្សាអំពី ស្ថានភាពប្រាសាទនាពេលបច្ចុប្បន្នដោយប្រើដ្រូន ស្កែន 3D តួប៉មប្រាសាទនៅគោបុរៈទី១ ទី២ និងទី៣ សិក្សាគ្រឹះសំណង់ ស្ថាបត្យកម្ម និងសិល្បៈជាដើម ដើម្បីរៀបចំចងក្រង ឯកសារស្នើសុំអភិរក្សនិងជួសជុលប្រាសាទព្រះវិហារនាពេលអនាគត។
អត្ថបទនិងរូបភាព៖ អ៊ា ដារិទ្ធ

Friday, January 13, 2023